ព័ត៌មានទាន់ហេតុការណ៍៖

ភាគីឡាវ មានបំណងអញ្ជើញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេស ឡាវ ក្នុងពេលឆាប់ៗខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ផនខាំ វីផាវ៉ាន់ បានឯកភាពពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិ និងការតភ្ជាប់ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្តេចតេជោថា , លោកគ្រោងនឹងធ្វើដំណើរទៅខេត្តអាត់តាពើ និងចំប៉ាសាក់ ដែលជាទឹកដី នៃប្រទេសជិតខាងទាំងពីរ ក្នុងគោលបំណងនេះ លោកនាយករដ្ឋមន្ត្រីឡាវ បានជម្រាបជូន ព្រំដែនខេត្តរតនគីរី ស្ទឹងត្រែង និងព្រះវិហារ ដោយគ្រោងនឹងមានជំនួបជាមួយនឹង លោក អភិបាលខេត្តទាំងបីរបស់កម្ពុជា ដើម្បីពង្រឹងកិច្ចសហការជិតស្និទ្ធរវាងបណ្តាខេត្តជាប់លើ តែនឹង ទន្ទឹមនេះ ភាគីឡាវមានបំណងអញ្ជើញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចនៅប្រទេស ឡាវ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការ ពេញចិត្តចំពោះបំណងរបស់ លោកនាយករដ្ឋមន្ត្រីឡាវ ដែលមានសារៈសំខាន់ក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។

តើលើកឡើងនេះ ខណៈសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីប្រទេសឡាវ នៅឯប្រទេសជប៉ុន។ 

សូមរម្លឹកថា, លោកឧត្តមសេនីយ៍ឯ ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក  កាលពីថ្ងៃពុធ ទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន,  , លោក Fumio Kishida នាយក រដ្ឋមន្រ្តីជប៉ុន បានផ្តល់កិត្តិយសអោយលោម និងគណៈប្រតិភូ បានចូលជួបសំដែងការគួរសម។ ការអញ្ជើញដឹកនាំប្រតិភូទៅកាន់ប្រទេសជប៉ុន គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានភាគីជប៉ុន ផ្ដល់កិត្តិយសយកយន្តហោះពិសេសមកទទួល។ 

ដោយឡែកនៅ ថ្ងៃអង្គារ ទី ១៥ ខែកុម្ភ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ Yamazaki Koji អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន និងនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។

សូមជម្រាបជូនជនរួមជាតិថា: រដ្ឋមន្ត្រីការបរទេសជប៉ុនបានមានប្រសាសន៍ថា,  លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖