ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវចុះបង្ក្រាបក្រុមជនសង្ស័យដែលឆក់ លួច ប្លន់ យ៉ាងសកម្មនៅរាជធានីភ្នំពេញ

ចែករំលែក៖

      ភ្នំពេញ ៖ ក្រុមជនសង្ស័យដែលធ្វើសកម្មភាពលួចឆក់ប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកអធិការរងចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់។

     ការចុះបង្ក្រាបនេះធ្វើទើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ 5K ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ការចុះបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាលួច ឆក់ប្លន់ទ្រព្យសម្បត្តិឬម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញនេះគឺមានជនរងគ្រោះមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ រហូតមានការស៊ើបអង្កេតពីសមត្ថកិច្ចឈានដល់ការឆ្មក់ចុះបង្ក្រាបតែម្តង។ ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ៣នាក់(ស្រីម្នាក់) និង ដកហូតវត្ថុតាងរួមមាន ស្លាកលេខម៉ូតូមួយចំនួន និងមួកសុវត្ថិភាពមួយចំនួនផងដែរ។ 

   បច្ចុប្បន្នក្រុមជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការស៊ើបសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖