ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ជនសង្ស័យចំនួន៤៨នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៥ករណីទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែល បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៨នាក់ រួមមាន ៖ +ជួញដូរ ១១ករណី ឃាត់ ២៦នាក់ +ប្រើប្រាស់ ៤ករណី ឃាត់ ២២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែមេសា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៨៧៩,៧៩ក្រាម និង៣កញ្ចប់តូច ។
ជាក់ស្ដែងលទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ៨៦៨,០៥ក្រាម។
២ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
៣ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៤ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ១២នាក់ ចាប់យកIce ៣,៩៦ក្រាម។
៥ / រតនគិរី៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៥៦ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៦,១៣ក្រាម ៕ដោយ៖ស តារា
រូបភាព៖ឯកសារ