ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃinstagram

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការរបស់សម្តេចថា, ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃinstagram។

នៅក្នុងគណីសម្តេចបានសរសេរយ៉ាងខ្លីថា, កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនីឈ្មោះតាសាញ់។

ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃinstagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ។

សូមបញ្ជាក់ថា, ផេកផ្លូវការ របស់សម្តេច ដែលមានឈ្មោះថា, Samdech Hun Sen, Cambodian Prime Minister គឺមានមនុស្សជាច្រើនបានចូលជាសមាជិក មានរហូតដល់ 13M followers 194 following ។ 

ផេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏មានអ្នក Like Share Comments មានចំនួនច្រើន ខណៈប្រជាពលរដ្ឋ គោរព ស្រឡាញ់ ពេញចិត្ត និងសូម :

* អរគុណសន្តិភាព

* អរគុណនយោបាយឈ្នះ ឈ្នះ

* ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។

សូមរម្លឹកថា, ខ្មែរគ្រប់រូប ដឹងគុណ គោរពស្រលាញ់ បន្តសងគុណគាំទ្រជានិច្ចឥតងាករេ មានសម្តេចតេជោទើបកម្ពុជាមានថ្ងៃនេះ។ 

សម្តេចតេជោជាមហាបុរសជាតិ លោកបានលះបង់ដ៏ខ្ពង់ខ្ពស់ក្នុងការតតាំងដើម្បីស្វែងរកសន្តិភាពជូនជាតិ ការសម្រេចចិត្តដ៏អង់អាចក្លាហានគ្មានពីរយកជីវិតធ្វើដើមទុន លេងគិតដល់ការស្លាប់រស់ ធ្វើយ៉ាងមេចអោយតែប្រជាជនខ្មែររស់ នេះជាភក្តីភាពដ៏ស្មោះស្ម័គ្រស្មោះត្រង់ចំពោះប្រជាជនមាតុភូមិកម្ពុជារបស់សម្តេច ដូច្នេះទើបពលរដ្ឋកម្ពុជាបច្ចុប្បន្ន បានដឹងគុណគោរព ស្រលាញ់ អាណិតលោក វីរ:ភាពក្នុងការលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖