ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែអក្សរសាមញ្ញមួយខ្សែអាចធ្វើឱ្យទំព័រ Google Docs គាំងបាន

ចែករំលែក៖

ភ្នំពេញ ៖ អ្នកប្រើប្រាស់ម្នាក់បានរកឃើញថា គ្រាន់តែអក្សរសាមញ្ញមួយខ្សែ “And. And. And. And. And.” គឺវាគ្រប់គ្រាន់ដើម្បីធ្វើឱ្យទំព័រ Google Docs ឈប់ដំណើរការបាន ហើយអ្នកបច្ចេកវិទ្យាមួយចំនួនក៏បានបញ្ជាក់អំពីបញ្ហានេះ បន្ទាប់ពីពួកគេធ្វើការសាកល្បងប្រើអក្សរមួយខ្សែនេះជាមួយនឹងកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ MacOS និងកម្មវិធីគេហទំព័រ Google Chrome និង Firefox។ នេះបើយោងតាម អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។ 

តាម អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ទោះបីជាភាពចន្លោះប្រហោងនេះមិនមានអ្វីប៉ះពាល់ជាមួយនឹងសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រក្ដី ប៉ុន្តែអ្នកបច្ចេកវិទ្យាមួយចំនួនគិតថា ក្រុមហ៊ុនគួរតែធ្វើការកែសម្រួលបញ្ហានេះ។ គួរបញ្ជាក់ដែរថា ដើម្បីសាកល្បងបញ្ហានេះ ពាក្យទាំង៥ ត្រូវតែភ្ជាប់ជាមួយនឹងសញ្ញា “.” ហើយត្រូវមានទាំងអក្សរធំនិងអក្សរតូចដូចដែលបានបង្ហាញ៕

ដោយ ៖ សិលា


ចែករំលែក៖