ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅយប់ថ្ងៃសុក្រទី០៦ ខែឧសភា ឆ្នាំ២០២២នះថា៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់មេត្តាជ្រាបថា៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងជ្រើសរើសសិក្ខាកាមចំនួន១២៥នាក់ (អាទិភាពចំពោះបេក្ខនារីចំនួន២០នាក់) ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្ត រយៈពេល០៤ខែ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
កំឡុងពេលទទួលការបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសយានយន្តពិតប្រាកដ ក៏ដូចជាឱកាសចុះហាត់ការផ្ទាល់នៅក្រុមហ៊ុន RMA Group។ លើសពីនេះទៅទៀត បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល០៤ខែ សិក្ខាកាមនឹងមាន ឱកាសទទួលបានការងារជាច្រើននៅក្រុមហ៊ុន RMA Group ផងដែរ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យនៅការិយាល័យបណ្តុះបណ្តាល និងវិក្រឹតការ ជាន់ផ្ទាល់ដីនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ផុតកំណត់ថ្ងៃទទួលពាក្យ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ៕
សូមទាញយកពាក្យសុំចុះឈ្មោះចូលរៀនតាមរយៈតំណរភ្ជាប់ខាងក្រោម៖
https://bit.ly/3FhsheH
ដោយ៖សហការី