ប្រទេសនីហ្សេរីយ៉ា បានផលិតប្រេងបានដល់ទៅ ១,៤ លានបារ៉ែលក្នុងមួយថ្ងៃ បុន្តែប្រទេសនេះអាស្រ័យលើការនាំចូលប្រេងសាំងយន្តហោះពីបរទេស។
ក្រុមហ៊ុនអាកាសចរណ៍ នីហ្សេរីយ៉ា នឹងផ្អាករាល់ការហោះហើរក្នុងស្រុកចាប់ពីសប្តាហ៍ក្រោយ ដោយសារតែតម្លៃប្រេងសាំងយន្តហោះឡើងថ្លៃខ្ពស់ដល់ទៅ ៤ដង។
សមាគមអាកាសចរណ៍នីហ្សេរីយ៉ា (AON) បានឱ្យដឹងថា តម្លៃសាំងយន្តហោះបានកើនឡើង ចាប់ពី ១៩០ ដល់ទៅ ៧០០ Naira ក្នុងមួយលីត្រ(ពី0,45ឡើងដល់ 1,70ដុល្លារ)។ ការឡើងថ្លៃ សាំង ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍។
(AON) បានឱ្យដឹងថា មិនមានក្រុមហ៊ុនអាកាសចរណ៍ណាមួយនៅលើពិភពលោកអាចស៊ូទ្រាំនឹងតម្លៃសាំងឡើងថ្លៃក្នុងរយៈពេលខ្លីបែបនេះឡើយ។ អ្នកដំណើរត្រូវចំណាយប្រាក់ច្រើនរហូតដល់ទៅ ១២០ពាន់ ណៃរ៉ា(289ដុល្លារអាមេរិក) សម្រាប់ជើងហោះហើរក្នុងស្រុក មានរយៈពេល១ម៉ោង ។ ខណៈពលរដ្ឋមិនមានលទ្ធភាពក្នុងការធ្វើដំណើរតាមយន្តហោះនោះឡើយ។ ទាំងនោះហើយទើបក្រុមហ៊ុនផ្អាករាល់ការហោះហើរក្នុងស្រុក ដើម្បីទប់ស្កាត់ការខាតបង់៕ ដោយ៖ ធីរីណា
រូបថត៖AP