ភ្នំពេញ ៖ ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ
វៀងចន្ទន៍
ឯកឧត្តមអគ្គលេខាធិការ,
ខ្ញុំ និងភរិយាបានទទួលរួចហើយនូវលិខិតរំលែកទុក្ខដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកឧត្តម ផ្ញើជូន ខ្ញុំ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់បងប្រុសបង្កើតរបស់ខ្ញុំ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ជាទីគោរពស្រឡាញ់ ដែលលោកបានទទួលមរណភាព កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
ពាក្យពេជន៍ដ៏ល្អនៃខ្លឹមសារចូលរួមមរណទុក្ខ និងសមានចិត្តរបស់ឯកឧត្តម ពិតជាជួយឲ្យខ្ញុំ ភរិយា និងក្រុមគ្រួសារទាំងមូល បានធូរស្បើយក្នុងគ្រាដ៏ក្រៀមក្រំនេះ។
ខ្ញុំសូមជូនពរឯកឧត្តម និងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គល និងបន្តជោគជ័យគ្រប់ភារកិច្ច។
សូម ឯកឧត្តម ទទួលនូវការរាប់អានជ្រាលជ្រៅពីខ្ញុំ ៕
ដោយ ៖ សិលា