ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលខេត្តបាត់ដំបង នៅថ្ងៃអាទិត្យទី០៨ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញមុនក្រុមក្មេងទំនើងចំនួន ០៧នាក់ ពាក់ពន្ធ័ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរ រហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាប ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស( ប្រេីប្រាស់កាំបិត ពូថៅ កាប់និងគប់ម៉ូតូ)ចំនួន ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ កាលពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៦និង១៣នាទី នៅចំណុចភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ ក្នុងប្រតិបត្តិការខាងលើនេះ ដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៣និង០៧ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែឧសភាឆ្នាំ២០២២ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលើបានធ្វេីសកម្មភាព ប្រេីប្រាស់កាំបិត និង ពូថៅ កាប់ទៅលេីជនរងគ្រោះ និង ម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ យ៉ាន ហ្វាដេល ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចក៏បានរត់គេចខ្លួន ។
នៅក្រោយពេលកេីតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវទេីបសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
*វត្ថុតាងដកហូតរួមមាន៖
- កាំបិតចំនួន ០២ ដេីម
- ពូថៅ ចំនួន ០១
បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សហការី