ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងបណ្តាលឱ្យបុរសម្នាក់រងរបួសស្រាលខណៈឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ករណីអគ្គិភ័យមួយបានកើតឡើងឆាបឆេះផ្ទះពលរដ្ឋមួយខ្នងបណ្តាលឲ្យម្ចាស់ផ្ទះរងរបួសស្រាលព្រមទាំងទ្រព្យសម្បិត្តមួយចំនួនបើគិតជាទឹកប្រាក់អស់ប្រមាណជាង៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកថ្ពងបានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ ផន  ខន  ភេទប្រុស អាយុ៥៦ ឆ្នាំ (រងរបួសស្រាល)រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។​ផ្ទះដែលឆេះនោះមានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង ថ្មក្រោម  ឆេះទាំងស្រុង។

ប្រភពបានបន្តទៀតថាសម្ភារខូចខាតទាំងអស់រួមមាន៖

១. មាសអស់ចំនួន ៣ តំឡឹង។

២. ប្រាក់ដុល្លារចំនួន ៨,០០០ ដុល្លារ។

៣. ប្រាក់រៀលចំនួន ១០,០០០,០០០ រៀល។

៤. ស្រូវចំនួន ១ តោន។

៥. អង្កចំនួន ១០០ គីឡូក្រាម។

៦. សៀវភៅស្នាក់នៅ(ក២) ១ក្បាល។

៧. សំបុត្របញ្ជាក់កំណើត០៧សន្លឹក។

៨. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០៧ សន្លឹកនិងសម្ភារប្រើប្រាស់អស់មួយចំនួន។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឱ្យដឹងទៀតថា មូលហេតុដែលបង្កឱ្យមានអគ្គិភ័យកើតឡើងនោះគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចបានប្រើប្រាស់កម្លាំងចំនួន១២នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង ប្រើទឹកអស់ចំនួន០១រថយន្ត៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖