ព័ត៌មានទាន់ហេតុការណ៍៖

ពីជប៉ុនដល់ឥណ្ឌូនេស៊ី ចក្ខុវិស័យ ធ្វើការមួយសប្តាហ៍៤ថ្ងៃកំពុងតែរាលដាលនៅតំបន់អាស៊ី

ចែករំលែក៖

ជប៉ុនតាំងពីដើមមកត្រូវបានគេដឹងថា មានវប្បធម៌ធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត និងហត់នឿយបំផុត «ដូចការដាក់ទណ្ឌកម្ម»អ៊ីចឹងដែរ ។ នៅពេលនេះជប៉ុនកំពុងតែនាំមុខនៅក្នុងចក្ខុវិស័យធ្វើការ១សប្តាហ៍៤ថ្ងៃវិញ។
បណ្តាក្រុមហ៊ុន និងរដ្ឋាភិបាល ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីកំពុងតែសាកល្បងចក្ខុវិស័យធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ ជាជាងធ្វើការ៥-៦ថ្ងៃក្នុងមួយសប្តាហ៍ធ្វើឱ្យប៉ះពាល់ដល់កម្លាំងពលករ និងបាត់បង់ប្រសិទ្ធភាពការងារ ។
ជប៉ុន តាំងពីដើមមកត្រូវបានគេដឹងថាមានវប្បធម៌ធ្វើការតាមបែប«ដាក់ទណ្ឌកម្ម»កំពុងតែនាំមុខលើចក្ខុវិស័យធ្វើការមួយសប្តាហ៍៤ថ្ងៃ។ ក្រុមហ៊ុនមួយចំនួន ដែលមានឈ្មោះបោះសំឡេង កំពុងតែប្រកាសគម្រោងធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ។
នៅក្នុងខែមេសាកន្លងមក ក្រុមហ៊ុន Hitachi បានប្រកាសថានឹងអនុវត្តគម្រោងធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់បុគ្គលិក ជាង១៥ពាន់នាក់ក្នុងឆ្នាំថ្មីដែលបញ្ចប់ទៅនៅខែមីនាឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិត Game Freak , ក្រុមហ៊ុន Panasonic Holdings និង NEC ក៏កំពុងត្រួតពិនិត្យធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ដែរ។
ជាមួយគ្នានេះដែរ នៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញ ក្រុមហ៊ុន Alami ក៏បានចាប់ផ្តើមគម្រោងធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីជួយដល់បុគ្គលិកមានសុខភាពល្អ មានស្មារតី និងប្រសិទ្ធភាពការងារ ។ ក្រៅពីនេះក៏មានក្រុមហ៊ុនរបស់កូរ៉េខាងត្បូង Eduwill និងក្រុមហ៊ុននៅក្នុងប្រទេសជាច្រើនទៀតផងដែរ៕

ដោយ៖ ធីរីណា(រូបថត៖Reuters )


ចែករំលែក៖