ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រផ្ញើសារ អបអរចំពោះជ័យជំនះ របស់ប្រធានាធិបតីបារាំង និងសាធារណរដ្ឋកូរ៉េ ក្នុងការឈ្នះសន្លឹកឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារអបអរសាទរចំពោះការចូលកាន់តំណែងថ្មីនៃប្រធានាធិបតីប្រទេសបារាំងលោក Emmanuel Macron និងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េលោក Yoon SUK-YEOL។

បើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២៩២២ គឺក្នុងព្រះរាជសារ ចុះថ្ងៃទី២៥ ខែមេសា ព្រះមហាក្សត្រកម្ពុជា បានអបអរដល់លោក Emmanuel Macron ដែលបានទទួលការគាំទ្រឲ្យធ្វើជាប្រធានាធិបតីបារាំងជាលើកទី២ និងជូនពរឱ្យលោកទទួលបានជោគជ័យពេញលេញក្នុងការបន្តបេសកកម្មដល់ប្រទេសជាតិ។

ក្នុងនាមជាព្រះប្រមុខរដ្ឋ ព្រះបាទបរមនាថ នរោត្តម សីហមុនី ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាប្រវត្តិសាស្ត្រនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលបង្រួបបង្រួមប្រជាជនទាំងពីរឱ្យកើនឡើងបន្ថែមទៀត។

ព្រះអង្គមានរាជអង្ការថា៖ «យើងនឹងមិនភ្លេចការរួមចំណែកដ៏អង់អាច និងថ្លៃថ្នូររបស់ប្រទេសបារាំងក្នុងការស្តារ និងកសាងជាតិរបស់យើង»។

ដោយឡែកក្នុងលិខិតមួយទៀតផ្ញើជូនប្រធានាធិបតីថ្មីនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក Yoon SUK-YEOL។ ព្រះមហាក្សត្រកម្ពុជាបានជូនពរ លោកប្រធានាធិបតីទី១៣ថ្មីនេះ ឱ្យទទួលជោគជ័យគ្រប់ភារកិច្ច។ សាធារណរដ្ឋ កូរ៉េ នឹង បន្ត ទទួល បាន សន្តិភាព និង ភាព រីកចម្រើន។

ព្រះអង្គមានរាជអង្ការថា៖ «ខ្ញុំមានទំនុកចិត្តថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលមានភាពសប្បាយរីករាយរវាងប្រទេស និងប្រជាជនយើងទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រឹងបន្ថែមទៀតក្នុងឱកាសដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមជាប្រធានាធិបតី»។

សូមរម្លឹកថា, ថ្មីៗ«ព្រះប្រមុខរដ្ឋ ប្រោសព្រះរាជទានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត ថ្វាយបង្គំគាល់ ថ្វាយសារតាំង»។ 

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូនបណ្តា លោក លោកស្រី ជាឯកអគ្គរាជទូត ឯកអ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃព្រះរាជាណាចក្រស៊ុយអ៊ែត ប្រទសហ្សកហ្សុី សាធារណរដ្ឋក្រូអាសុី សាធារណរដ្ឋហ្វាំងឡង់ សហរដ្ឋមុិចសុិក សាធារណរដ្ឋម៉ាល់ឌីវ ប្រចាំព្រះរាជា​ណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ ថ្វាយសារតាំង ​នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ៕ 

ដោយ : សិលា


ចែករំលែក៖