លេខាព័ត៌មាននៅសេតវិមានបានប្រកាសថា ប្រធានាធិបតី ចូ បៃឌិន បានប្រកាសពីគោលបំណងទៅកាន់តំបន់គ្មានយោធា ស្ថិតនៅព្រំដែនកូរ៉េខាងជើងនិងកូរ៉េខាងត្បូង នៅចុងខែឧសភានេះ។
សារព័ត៌មានរ៉យទ័របានដកស្រង់ ព័ត៌មានពីសេតវិមានបានប្រកាសថា ប្រធានាធិបតីបៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់ កូរ៉េខាងជើងនិងជប៉ុន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ខែឧសភា ដោយជួបពិភាក្សាជាមួយប្រមុខដឹកនាំប្រទេសទាំងពីរ ។
សេតវិមានបានប្រកាសថា ប្រធានាធិបតីបៃឌិន នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង លោកបៃឌិន អាចនឹង បំពេញទស្សនកិច្ចទៅកាន់ តំបន់គ្មានយោធា នៅព្រំដែនកូរ៉េទាំងពីរ ។ តំបន់ខាងលើ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំធ្លាប់បានទស្សនកិច្ចផងដែរកាលពីខែមិថុនាឆ្នាំ២០១៩ កាលនៅកាន់អំណាច ។
ជាមួយគ្នានេះដែរ ក្រសួងការបរទេសអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង ដល់ការសាកល្បងមីស៊ីលអន្តរទ្វីបជាច្រើនលើកក្នុងឆ្នាំ ២០២២នេះ ។ ជាមួយគ្នានេះដែរ អាមេរិក បានអំពាវនាវដល់ទីក្រុងព្យុងយ៉ាងវិលត្រឡប់មកតុពិភាក្សា ដើម្បីបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា៕ដោយ៖ ធីរីណា
រូបថត៖ AP