ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ប្រើឧបករណ៍(ឆក់)នេសាទត្រីខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​ ៖  កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសង្កាត់ខ្សាមក្រុង- ខេត្តកំពង់ឆ្នាំង ក្នុងករណីប្រើប្រាស់ឧបករណ៍នេសាទត្រី(ឆក់)ខុសច្បាប់។

  មន្តី្រនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ក្រូច ចាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទនេសាទត្រីខុសច្បាប់ (ឆក់ត្រី) នៅចំណុចបឹងឈូកក្រោយវត្តភ្នំយោង ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់មិនឱ្យមានការនេសាទ។

 មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថាក្នុងករណីនេះណាសមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន ៖ 

-អាំងវ៉ុលទ័រ ០១គ្រឿង

-អាគុយ ០១គ្រឿង 

-ដងឆក់ ០២ដើម 

-ត្រីចំនួនជាង០១ គីឡូក្រាមនិង ពិដុងជ័រដាក់ត្រី ០១ ។

  បច្ចុប្បន្នជនសង្ស័យរូបនេះរួមនិងវត្ថុតាងទាំងអស់ ត្រូវបាននគរបាលក្រុងកំពង់ឆ្នាំងកសាងសំណុំរឿងតាមនីតិវិធី៕

 

ដោយ ៖ ប្រាថ្នា


ចែករំលែក៖