កីឡាការិនី Karolina Pliskova លេខ៨របស់ឆែក និងម្ចាស់ជើងឯកឆ្នាំ២០១៨ កីឡាការិនី Simona Halep បានឆ្លងផុតក្នុងជុំទី១ក្នុងការកក់កន្លែងរបស់ពួកគេក្នុងជុំទីពីរនៅឯព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសFrench Open ។
កីឡាការិនី Pliskova បានវាយសម្រុកក្នុងប្រកួតយកឈ្នះកីឡាការិនីបារាំង Tessah Andrianjafitrimo ដោយឈ្នះ 2-6 6-3 6-1។ ចំណែកអតីតកីឡាករលេខ១ពិភពលោក Halep បានឈ្នះក្នុងសិតទី២ទៅលើកីឡាការិនីអាល្លឺម៉ង់ Nastasja Schunk ឈ្នះដោយពិន្ទុ 6-4 1-6 6-1។
ដោយឡែកកីឡាការិនី Paula Badosa របស់អេស្ប៉ាញ និង ArynaSabalenka របស់បេឡារុស្ស ចំណាត់ថ្នាក់លេខ៣ និងទី៧ក៏បានយកឈ្នះគូប្រកួតផងដែរ។
ម្ចាស់ជើងឯក Grand Slam ពីរសម័យកាល Halep បាននិយាយថា នាងបានខិតខំទទួលបានជ័យជម្នះរបស់នាងឡើងវិញដោយធ្វើការជាមួយគ្រូបង្វឹកថ្មីលោក Patrick Mouratoglou ដែលបានចំណាយពេលមួយទសវត្សរ៍ជាមួយ Serena Williams។ ខណៈដែលនាងទទួលបរាជ័យក្នុងសិតទី១ គូប្រជែងអាយុ១៨ឆ្នាំរបស់នាងបានបង្ខំឲ្យសម្រេចចិត្តក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ដោយឈ្នះ៧១% នៃពិន្ទុក្នុងសិតទីពីរ។
កីឡាការិនី Halep ដែលបានដកខ្លួនចេញពីកម្មវិធី French Open ឆ្នាំ២០២១ ដោយសារតែរបួស ដែលបានបង្ហាញខ្លួនលេចធ្លោឡើងវិញក្នុងទឹកទី៣ដើម្បីយកឈ្នះ Schunk។
កីឡាការិនី Sabalenka ក៏បានប្រឹងប្រែងដើម្បីទទួលជ័យជម្នះផងដែរ ខណៈដែលអតីតកីឡាការិនីលំដាប់លេខ២ពិភពលោករូបនេះបានជាសះស្បើយពីរបួស និងបានផ្តួលកីឡាការិនីបារាំង Chloe Paquet ក្នុងលទ្ធផល 2-6 6-3 6-4។
ទន្ទឹមនឹងនេះដែរអតីតជើងឯក Latvian Jelena Ostapenko បានយកឈ្នះលើកីឡាករ Lucia Bronzetti របស់អ៊ីតាលី 6-1 6-4 ដើម្បីឈានទៅវគ្គបន្ត ខណៈដែល Madison Keys ជនជាតិអាមេរិក បានត្រលប់មករកជ័យជម្នះលើកីឡាករ Anna Kalinskaya ក្នុងលទ្ធផល 6-3 3-6 6-4 ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)