ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ ប្រភពព័ត៌មានបានឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣និង៥០នាទី​ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ នៅចំណុចភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ទី១-ឈ្មោះ សែម បូរី ភេទ ប្រុស អាយុ ៣០ឆ្នាំ នៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី និង ទី២-ឈ្មោះ បាន វិចិត្រ ភេទ ប្រុស អាយុ ៣២ឆ្នាំ នៅភូមិត្រើយត្រក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៩កញ្ចប់តូច, ម៉ូតូ ១គ្រឿង, ទូរស័ព្ទ ២គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

សូមឆ្លើយថាទេចំពោះគ្រឿងញៀនព្រោះវាបំផ្លិចបំផ្លាញជីវិតរបស់អ្នកនិងទ្រព្យសម្បត្តិលែងស្គាល់បងប្អូនឪពុកម្តាយហើយហ៊ានធ្វើៗគ្រប់យ៉ាង៕

ដោយ៖អរុណរះ


ចែករំលែក៖