ព័ត៌មានទាន់ហេតុការណ៍៖

Bowen និង Justin ត្រូវ​បាន​​កោះហៅ​ចូលក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ជា​លើក​ដំបូងក្នុងការប្រកួត Nations League

ចែករំលែក៖

ក្រុមអង់គ្លេសបានកោះហៅកីឡាករ Jarrod Bowen របស់ក្លិប West Ham United និងខ្សែការពារ James Justin របស់ក្រុម Leicester City ជាលើកដំបូងរបស់អ្នកចាត់ការលោក Gareth Southgate សម្រាប់ការប្រកួតជាមួយហុងគ្រី, អុីតាលី និងអាល្លឺម៉ង់ក្នុងពានរង្វាន់ Nations League នៅខែក្រោយ។

កីឡាករ Bowen មានរដូវកាលដ៏ល្អពេលលេងឲ្យក្រុម West Ham ដោយបានបញ្ចប់យុទ្ធនាការក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិបជាមួយនឹង១៨គ្រាប់នៅក្នុងការប្រកួតទាំងអស់ និងបានជួយក្លិបឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ។

លោក Southgate បានប្រាប់សន្និសីទសារព័ត៌មាននៅ Wembley ថា “យើងពិតជាបានគិតអំពីការចូលរួមជាមួយគាត់ (Bowen) នៅក្នុងខែមីនា មុនពេលគាត់រងរបួស។ គាត់ជាខ្សែប្រយុទ្ធដែលគំរាមកំហែងដល់ការប្រកួត។ ដំណើររបស់គាត់ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់បើនិយាយពីបទពិសោធន៍ដែលគាត់មាន។ វាជាការរំលឹកមួយដែលអ្នកមិនគ្រាន់តែត្រូវការបង្ហាញខ្លួនតែមួយមុខនោះទេ។ គាត់ធ្វើការយ៉ាងខ្លាំងសម្រាប់ក្រុម ដែលយើងចង់ឱ្យកីឡាករខ្សែប្រយុទ្ធរបស់យើងទាំងអស់ធ្វើ។ គាត់ពិតជាសមនឹងទទួលបានការកោះហៅ”។

មានការហៅមកវិញផងដែរសម្រាប់ខ្សែការពារ Fikayo Tomori ដែលទើបតែបានជួយ AC Milan ឈ្នះជើងឯក Serie A ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល១១ឆ្នាំ។ សរុបមកមានកីឡាករចំនួន៥នាក់ ដែលអាចលេងនៅតំបន់ការពារស្តាំ និងមិនមានខ្សែការពារឆ្វេងធម្មជាតិ បើទោះបីជា Justin បានលេងក្នុងតំណែងនោះឱ្យ Leicester ក៏ដោយ។

សមាជិកក្រុមអង់គ្លេសដែលលោក Gareth Southgate ជ្រើសរើសមានដូចជា៖ អ្នកចាំទីមាន៖ Jordan Pickford (Everton), Nick Pope (Burnley), Aaron Ramsdale (Arsenal)។​ ខ្សែការពារមាន៖ Trent Alexander-Arnold (Liverpool), Conor Coady (Wolverhampton Wanderers), Marc Guehi (Crystal Palace), Reece James (Chelsea), James Justin (Leicester City), Harry Maguire (Manchester United), John Stones (Manchester City), FikayoTomori (AC Milan), Kieran Trippier (Newcastle United), Kyle Walker (Manchester City), Ben White (Arsenal)។ ខ្សែបម្រើមាន៖  Jude Bellingham (Borussia Dortmund), Conor Gallagher (Crystal Palace), Mason Mount (Chelsea), Kalvin Phillips (Leeds United), Declan Rice (West Ham United), James Ward-Prowse (Southampton) និងខ្សែប្រយុទ្ធមាន៖ Tammy Abraham (AS Roma), Jarrod Bowen (West Ham United), Phil Foden (Manchester City), Jack Grealish (Manchester City), Harry Kane (Tottenham Hotspur), Bukayo Saka (Arsenal), Raheem Sterling (Manchester City) ។

គួរបញ្ជាក់ថា ក្រុមអង់គ្លេសនឹងបើកយុទ្ធនាការប្រកួត Nations League A ពូលទី៣របស់ខ្លួនទល់នឹងក្រុមហុងគ្រីនៅថ្ងៃទី៤ ខែមិថុនានៅទីក្រុង Budapest ដោយបិទទ្វារ ដោយសារឧប្បត្តិហេតុក្នុងអំឡុងពេលការប្រកួត Euro 2020 របស់ហុងគ្រីនៅ Puskas Arena បន្ទាប់មកធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់៣ថ្ងៃក្រោយមក ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖