ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២នេះថា៖ ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារយេនឌ័រ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ នៅរសៀលថ្ងៃទី២៦ ខែឧសភាម្សិលមិញនេះ បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ ជូនមន្ត្រីនគរបាលចំនួន០៣នាក់ ដែលសម្រាលមាតុភាព,សម្រាកព្យាបាលជំងឺ និងចូលនិវត្តន៍។
១- លោកស្រីអនុសេនីយ៍ត្រី រ៉ុម វ៉ានេត នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា សម្រាលមាតុភាព ទទួលបានការឧបត្ថម្ភ៖
-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
២- កញ្ញាអនុសេនីយ៍ទោ សុខ ស្រីនាង នាយរងផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សម្រាកព្យាបាលជំងឺ ទទួលបានការឧបត្ថម្ភ៖
-ថវិកាឯកឧត្តមស្នងការ ចំនួន៤០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកអធិការ អធិការរង និងមន្ត្រីចំណុះអធិការដ្ឋាននគរបាលខណ្ឌកំបូល សរុបចំនួន ១លាន៥សែនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
៣- លោកស្រីអនុសេនីយ៍ឯក លឹម សុផល មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចូលនិវត្តន៍ ទទួលបានការឧបត្ថម្ភ៖
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកស្រីឧត្តមសេនីយ៍ទោសុឹម ផាណុំ ស្នងការរង ចំនួន២០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
ក្នុងឱកាសនេះផងដែរ មន្ត្រីទាំងអស់ក៏បានគោរព និងថ្លែងអំណរគុណជូនចំពោះលោកស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលសម្រាលមាតុភាពនិងមានជម្ងឺ មិនថាបុរស ឬ ស្ត្រី លោកស្នងការតែងតែយកចិត្តទុក្ខដាក់គ្រប់ពេល ក៏ដូចជាក្រុមការងារយេនឌ័រ ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់មន្ត្រីដែលបានសម្រាលមាតុភាពនិងមានជម្ងឺផងដែរ៕
ដោយ៖សហការី