ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ស ថេត​ ចាត់ឱ្យ​មន្រ្តី​ចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ,គ្រឿងឧបភោគបរិភោគ ជូនមន្ត្រីនគរបាល ដែលសម្រាលមាតុភាព,សម្រាកព្យាបាលជំងឺ និងចូលនិវត្តន៍

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារយេនឌ័រ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ នៅរសៀលថ្ងៃទី២៦ ខែឧសភាម្សិលមិញនេះ​ បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ ជូនមន្ត្រីនគរបាលចំនួន០៣នាក់ ដែលសម្រាលមាតុភាព,សម្រាកព្យាបាលជំងឺ និងចូលនិវត្តន៍។

១- លោកស្រីអនុសេនីយ៍ត្រី រ៉ុម វ៉ានេត នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា សម្រាលមាតុភាព ទទួលបានការឧបត្ថម្ភ៖

-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន

-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

២- កញ្ញាអនុសេនីយ៍ទោ សុខ ស្រីនាង នាយរងផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សម្រាកព្យាបាលជំងឺ ទទួលបានការឧបត្ថម្ភ៖

-ថវិកាឯកឧត្តមស្នងការ ចំនួន៤០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន

-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល

-ថវិកាលោកអធិការ អធិការរង និងមន្ត្រីចំណុះអធិការដ្ឋាននគរបាលខណ្ឌកំបូល សរុបចំនួន ១លាន៥សែនរៀល

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

៣- លោកស្រីអនុសេនីយ៍ឯក លឹម សុផល មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចូលនិវត្តន៍ ទទួលបានការឧបត្ថម្ភ៖

-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល

-ថវិកាលោកស្រីឧត្តមសេនីយ៍ទោសុឹម ផាណុំ ស្នងការរង ចំនួន២០មុឺនរៀល

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល

ក្នុងឱកាសនេះផងដែរ មន្ត្រីទាំងអស់ក៏បានគោរព និងថ្លែងអំណរគុណជូនចំពោះលោកស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលសម្រាលមាតុភាពនិងមានជម្ងឺ មិនថាបុរស ឬ ស្ត្រី លោកស្នងការ​តែងតែយកចិត្តទុក្ខដាក់គ្រប់ពេល ក៏ដូចជាក្រុមការងារយេនឌ័រ ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់មន្ត្រីដែលបានសម្រាលមាតុភាពនិងមានជម្ងឺផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖