អភិបាលតំបន់ Lugansk របស់អ៊ុយក្រែន លោក Serhiy Haidai បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារទៅលើជាយក្រុង Severodonetsk ។
សារព័ត៌មាន The Guardian បានដកស្រង់សម្តីលោក Serhiy Haidai នៅព្រឹកថ្ងៃទី ៣០ខែឧសភា ដែលបានប្រកាសថា «សង្គ្រាមវាយប្រហារយ៉ាងខ្លាំងក្នុងពេលកម្លាំងទាហានរុស្ស៊ីវាយលុកចូលទីក្រុង Severodonetsk តាមដែនអាកាស។ ពេលនេះទាហានរុស្ស៊ីបានវាយលុកចូលតាមទិស អាគ្នេយ៍ និងឦសាននៃទីក្រុង Severodonetsk»។
លោក Haidai បានបង្ហោះនៅលើបណ្តាញសង្គមថា «គូបដិបក្ខបានប្រើប្រាស់អាវុធដែលខ្លួនមាន និងប្រើប្រាស់យន្តហោះជាច្រើនគ្រឿង ប៉ុន្តែកម្លាំងទាហានរបស់យើងនៅតែការពារទីតាំងបានល្អ។ ក្នុងយប់ថ្ងៃទី២៩ខែឧសភា មានផ្ទះ និងអគារ១២ខ្នងនៅក្នុងទីក្រុង Severodonetsk រងការបំផ្លាញ»។
ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna កំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ។ សារព័ត៌មាន Al Jazeera បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសបារាំង បញ្ជាក់ថា «រដ្ឋមន្ត្រីការបរទេសបារាំងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី៣០ ខែឧសភា ដែលជាការ
បង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត ៖ Serhiy Haidai / Twitter