ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោកទទួលបានម៉ូតូចំនួន៥គ្រឿងពីសប្បុរសជនដែលជាមិត្តភក្តិបងប្អូនដើម្បីបំពេញការងាររក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ ២០២២ វេលាម៉ោង១០និង១០នាទីព្រឹក កងរាជអាវុធហត្ថខណ្ឌទួលគោកបានទទួលម៉ូតូចំនួន៥គ្រឿងពីសប្បុរសជន ដើម្បីបំពេញការងាររក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

     លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោកបានថ្លែងថា ជំនួសមុខអោយកងរាជអាវុធហត្ថខណ្ឌទួលគោកទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ព្រាប ទិត្យរតនា និងភរិយា ប្រធានក្រុមហ៊ុន RVLG Cambodia លោកគុយ សុធា ប្រធានក្រុមហ៊ុន Century21 LayMin ប្អូនប្រុស ចំរើន សុគន្ឋ និងភរិយា ប្រធានក្រុមហ៊ុនCPRS Congratulation លោក លី ពិសិដ្ឋ និងភរិយា ប្រធានក្រុមហ៊ុន PMB សាខាប៉ោយប៉ែត ក៏ដូចជាមិត្តភក្តិមួយចំនួនទៀតដែលបានចំណាយនូវថវិកាផ្ទាល់ខ្លួនទិញម៉ូតូប្រគល់ជូនដល់កងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីប្រើប្រាស់បំពេញការងារល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

    លោកវរសេនីយ៍ឯក ឡុង វិចិត្រា បានជូនពរដល់មិត្តភក្តិ និងបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខ មានសុខភាពល្អ រកទទួលទានមានបានជានិច្ចនិរន្តរ៍៕

ដោយ ៖ ជីណា


ចែករំលែក៖