ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគាស់ក្រឡឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ក្នុងករ​ណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ​ អ​នុវត្តតាម​ច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់លោកអធិការដ្ឋាននគរបាលស្រុគាស់ក្រឡបានឲ្យដឹងថា÷កាលពីថ្ងៃ​ ពុធ​២កេីត​ខែ​ជេស្ឋ​ឆ្នាំ​ខាលចត្វា​ស័ក ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី​០១​ ខែ​ មិថុនា​ឆ្នាំ​២០២២​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​រួមនឹងយោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ​ លោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ អធិការនគរបាលស្រុកគាស់ក្រឡ​ បានដឹកនាំធ្វេីការឃាត់​ខ្លួនមុខសញ្ញាជាជនសង័្សយ​ចំនួន​០១នាក់ឈ្មោះ ឆាយ សុញៀន ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរ​បាល​ស្រុកដេីម្បីធ្វេីសាកសួរទាក់ទងនឹងករណីលួចទ្រព្យសម្បត្តិអ្នក​ដទៃនៅក្នុងមូលដ្ឋាន​ ដោយក្នុង​នោះសមត្ថកិច្ចដកហូតបានគោយន្តកន្រ្តៃយ៍មានសណ្តោងរុឺម៉កចំនួន០១គ្រឿង។ 

លោកអធិការបានបន្តថា÷ករណីនេះដោយមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី​៣១ ខែ​ឧសភា​ ឆ្នាំ​២០​២២​វេលា​ម៉ោង​៦និង៣០នាទីឈ្មោះ ខន សំ​ណា​ង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិ រ៉ា ឃុំ ធិបតី ស្រុកគាស់​ក្រឡ ខេត្តបាត់ដំបង ត្រូវជនសង័្សយ​មិនស្គាល់អត្តសញ្ញាណធ្វេី​សកម្មភាព​លួចយកគោយន្តកន្រ្តៃយ៍មានសណ្តោងរុឺម៉កពី​ក្រោយ​យកទៅបាត់។ 

នៅពេលបន្ទាប់ពីកេីតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតនេះសមត្ថកិច្ចកំណត់មុខ​សញ្ញាបាននិងឈានដល់ការឃាត់​ខ្លួន​ ជនសង័្សយនិងដកហូតវត្ថុតាងតែម្តង។ 

លោកបានបន្តទៀតថា÷ក្រោយពីឃាត់ខ្លួនរួចសមត្ថកិច្ចជំនាញក៏យកជនសង័្សយមកសួរនាំបន្ទាប់មកជនសង្ស័យបានឆ្លេីយសារ​ភាពថា រូបគេពិតជាបានធ្វេីសកម្មភាពលួចយកគោយន្តរបស់ជនរងគ្រោះខាងលេីពិតប្រាកដមែន។ 

នៅពេលនេះជនសង័្សយត្រូវបានរៀបចំសំណុំរឿងបញ្ជូ​នមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់​ រីឯគោយន្តបានប្រគល់ជូនជនរងគ្រោះវិញហេីយ៕

ដោយ៖ស សារ៉េត


ចែករំលែក៖