ក្លិបបិសាចក្រហម Manchester United បានតែងតាំងលោក Andy O’Boyle ដែលពីមុនជាប្រធានក្រុមឆ្នើមនៅ Premier League ជានាយករងបាល់ទាត់ថ្មីរបស់ពួកគេ។ នេះបើយោងតាមក្លិបប្រកាសកាលពីថ្ងៃពុធ ទី១ មិថុនា។
លោក Andy O’Boyle ដែលពីមុនធ្លាប់ជាគ្រូបង្វឹកសាលានៅយុវជន Manchester United នឹងធ្លាប់ធ្វើការជាមួយលោក John Murtough នាយកបាល់ទាត់ ខណៈដែលក្លិបបន្តការកសាងឡើងវិញរបស់ពួកគេ។
ក្លិប United ទើបតែបានស៊ូទ្រាំនឹងយុទ្ធនាការមិនសូវល្អមួយដែលក្រុមនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ដោយមាន៥៨ពិន្ទុ ដែលជាកម្រិតទាបបំផុតរបស់ពួកគេនៅក្នុងយុគសម័យ Premier League ហើយមិនបានឈ្នះពានរង្វាន់ណាមួយឡើយ។
លោក Murtough បាននិយាយថា “យើងរីករាយក្នុងការស្វាគមន៍ Andy O’Boyle ត្រឡប់មក Manchester United ដើម្បីទទួលយកតួនាទីដ៏សំខាន់នេះក្នុងការដឹកនាំក្លិប។ Andy O’Boyle មានបទពិសោធន៍នៅគ្រប់ផ្នែកបច្ចេកទេសនៃកីឡាបាល់ទាត់ ចាប់ពីកាយសម្បទា និងវិទ្យាសាស្ត្រកីឡា រហូតដល់ការស្វែងរក និងជ្រើសរើសបុគ្គលិក។ គាត់ធ្លាប់មានការបង្វឹកជាមួយក្រុម Liverpool និងក្រុមអាយុក្រោម២១ឆ្នាំរបស់អង់គ្លេស ក៏ដូចជាក្រុមនៅ Coventry City និងWrexham ។
លោក Andy O’Boyle និយាយថា “ខ្ញុំពិតជារំភើបដែលបានចូលរួមជាមួយ Manchester United ម្តងទៀតក្នុងពេលវេលាដ៏រំភើបមួយសម្រាប់ក្លិបនេះ ខណៈដែលក្រុមទីមួយរៀបចំសម្រាប់ការចាប់ផ្តើមថ្មីក្រោមអ្នកចាត់ការថ្មីលោក Erik ten Hag ហើយ Academy និងក្រុមនារី ចាប់ផ្តើមកាន់តែខ្លាំងដែរ” ។
ការតែងតាំងលោក Andy O’Boyle គឺជាជំហានចុងក្រោយបង្អស់ក្នុងការរង្គោះរង្គើនៃប្រតិបត្តិការរបស់ក្លិប United ដោយលោក Matt Judge បានលាលែងពីតំណែងជានាយកការចរចាបាល់ទាត់ ខណៈដែលលោក Richard Arnold ត្រូវបានតែងតាំងជានាយកប្រតិបត្តិកាលពីខែមករា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)