ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទបង្ករបួសស្នាមដោយចេតនា​

ចែករំលែក៖

ខេត្តកោះកុង ៖ ដោយសារ​តែ​រឿងគំនុំ​ បុរសម្នាក់​បានប្រេីហិង្សាលេីស្រ្តីម្នាក់បណ្ដាលឱ្យរងរបួស​ បង្កការ​ភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចចុះឃាត់ខ្លួនយកមកសាកសួរតែម្តង។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី០២​ ខែមិថុនា​ ឆ្នាំ​២០២២។ 

ប្រភពដដែលបន្តថា​ ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង​៦​ និង៤០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ។ 

ជនបង្កឈ្មោះ ឈឿន ផានិត ភេទប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករបើកឡានដឹកទឹកកក មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកៃចុងស្រួចប្រវែង២៤សង់ទីម៉ែត្រចាក់ទៅលើ ជនរងគ្រោះឈ្មោះ ហឿន ឈីម ភេទស្រីអាយុ ៥២ឆ្នាំរស់នៅ បច្ចុប្បន្នភូមិឃុំជាមួយគ្នាបណ្ដាលឲ្យរងរបួសចំនួន០២កន្លែង ធ្ងន់ត្រូវប្រអប់ដៃខាងស្ដាំមួយកន្លែងត្រូវកំភួនដៃខាងស្ដាំមួយកន្លែង។ មូលហេតុ បណ្ដាលមកពីគំនុំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន​ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីសួរចម្លើយនិងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖