ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់រថភ្លើងនៅក្នុងប្រទេសចិន ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

រថភ្លើងល្បឿនលឿនមួយគ្រឿងនៅក្នុងប្រទេសចិនបានជួបគ្រោះថ្នាក់នៅព្រឹកថ្ងៃទី៤ខែមិថុនា ដោយរថភ្លើងនោះបានបុកទៅនឹងវត្ថុអ្វីមួយនៅលើផ្លូវដែកក៏ធ្លាក់កង់ចេញពីផ្លូវបណ្តាលឱ្យក្រឡាប់ ស្ថិតនៅស្រុក Dong Giang ខេត្ត Guizhou នាវេលាម៉ោង១០ព្រឹក(ម៉ោងប្រទេសចិន)។
តាមសារព័ត៌មាន CNN បានផ្សាយថា អ្នកបើករថភ្លើងបានស្លាប់ រួមជាមួយបុគ្គលិកម្នាក់ទៀត និងអ្នកដំណើរ១៣៦នាក់ត្រូវជម្លៀសចេញពីរថភ្លើង ។ បច្ចុប្បន្នមន្ត្រីក្នុងតំបន់កំពុងតែបើកការស្រាវជ្រាវលើករណីគ្រោះថ្នាក់ខាងលើ។
តាមសារព័ត៌មាន CCTV បានឱ្យដឹងថា ក្រៅពីអ្នកស្លាប់នៅមានអ្នកដំណើរម្នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕

រូបថត​ ៖ Anhui wang

ដោយ៖ ធីរីណា(រូបថត​ ៖ CCTV)


ចែករំលែក៖