ព័ត៌មានទាន់ហេតុការណ៍៖

តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ និងមានការដាច់ចរន្តអគ្គិសនី

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមប្រភពព័ត៌មានពី​អគ្គីសនី​កម្ពុជា​ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F6B) មូលហេតុបណ្តាលមកពីមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដីដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីដែលមានទីតាំងស្ថិតនៅ៖ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។​

អគ្គីសនី​កម្ពុជា​ បានបញ្ជាក់ថា​ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F6B) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ​៖សហការី​


ចែករំលែក៖