ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្តដឹកទំនិញនៅកូរ៉េខាងត្បូងរាប់ពាន់នាក់ធ្វើកូដកម្ម

ចែករំលែក៖

នៅថ្ងៃទី១០ខែមិថុនាអ្នកបើកបររថយន្តដឹកទំនិញនៅកូរ៉េខាងត្បូង រាប់ពាន់នាក់បាននាំគ្នាធ្វើកូដកម្ម ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពដឹកជញ្ជូននៅទូទាំងប្រទេស ពិសេសគឺការដឹកវត្ថុធាតុដើមសម្រាប់ការផលិត ក៏ដូចជាផលិតផលនានា។
ការធ្វើកូដកម្មចាប់ផ្តើមចេញពីក្រុមហ៊ុនផលិតដែកថែប POSCO និងក្រុមហ៊ុនរថយន្ត Hyundai និង Kia។ ការធ្វើកូដកម្មបង្កឱ្យមានការផ្អាកផលិតនៅរោងចក្រធំរបស់ Hyundai នៅតំបន់ឧស្សាហកម្ម Ulsan កាលពីថ្ងៃទី៩ខែមិថុនា ។ មានអ្នកបើកបររថយន្តប្រមាណជាង ១០០០នាក់ប្រមូលផ្តុំគ្នាធ្វើកូដកម្មនៅមុខទ្វារតំបន់ឧស្សាហកម្ម។
អ្នកនាំពាក្យក្រុមហ៊ុន Hyundai បានឱ្យដឹងថា «មានការរាំងស្ទះសកម្មភាពផលិតមួយចំនួន ហើយយើងសង្ឃឹមថា សកម្មភាពនឹងវិលត្រឡប់មកដូចដើមវិញកាន់តែឆាប់»។ ក្រុមហ៊ុនHyundaiផលិតរថយន្តបាន៦០០០គ្រឿងក្នុងមួយថ្ងៃនៅរោងចក្រ Ulsan ។
ការធ្វើកូដកម្មកើតឡើង៤ថ្ងៃជាប់គ្នា ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពដឹកជញ្ជូនរបស់ក្រុមហ៊ុនជាច្រើន ក៏ដូចជាធ្វើឱ្យយឺតយ៉ាវដល់សកម្មភាពនៅកំពង់ផែផងដែរ។ គោលដៅនៃការធ្វើកូដកម្មគឺដើម្បីទាមទារដំឡើងប្រាក់ខែ ក៏ដូចជាប្រាក់ផ្សេងៗមួយចំនួនទៀត ៕ ដោយ៖ ធីរីណា

រូបថត​ ៖​ TPO


ចែករំលែក៖