អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឱ្យដឹងថា សន្តិភាពមានតម្លៃរបស់វា ប៉ុន្តែវាអាស្រ័យទៅលើប្រទេសអ៊ុយក្រែន។
សារព័ត៌មាន RT បានដកស្រង់សម្តីលោក Jens Stoltenberg ដែលបានប្រកាសនៅថ្ងៃទី១២ខែមិថុនា ថា សម្ព័ន្ធមិត្តយោធាដឹកនាំដោយអាមេរិកបានខិតខំដើម្បីពង្រឹងឥទ្ធិពលរបស់អ៊ុយក្រែននៅលើតុចរចា។ ប៉ុន្តែ រាល់កិច្ចព្រមព្រៀងសន្តិភាពគឺមានការដោះដូរជាមួយទឹកដី។
ក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto អគ្គលេខាធិការអង្គការណាតូ បានលើកឡើងថា ប្រទេសលោកខាងលិចបានត្រៀមលក្ខណៈពង្រឹងកម្លាំងយោធាអ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវត្រូវតែមានការដោះដូរទឹកដីមួយផ្នែកយកសន្តិភាព។
ក្នុងពេលនេះដែរប្រធានរដ្ឋសភារុស្ស៊ី បានលើកឡើងថា ការផ្តល់អាវុធបរមាណូឱ្យអ៊ុយក្រែន គឺនឹងធ្វើឱ្យតំបន់អឺរ៉ុបទាំងមូលជួបគ្រោះថ្នាក់ជាមិនខាន។
ប្រធានរដ្ឋសភារុស្ស៊ីលោក Vyacheslav Volodin បានបញ្ជាក់ថា គម្រោងផ្តល់អាវុធបរមាណូឱ្យទៅប្រទេសអ៊ុយក្រែនអាចបង្កឱ្យមានសង្គ្រាម បរមាណូនៅកណ្តាលអឺរ៉ុប ៕ដោយ៖ ធីរីណា
រូបថត ៖ RT
រូបថត ៖ DUMA.GOV.RU