ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ ត្រសេះត្នោតចំពុះខ្មៅ Rufous Woodpecker ជា​ប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ព្រៃ ហេីយ​មានវត្ត​មានពេញមួយឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះ តាមឯកសារ​យោងរបស់សៀវភៅ​សត្វ​ស្លាបនៃ​ប្រទេសកម្ពុជា​ថា៖ ត្រសេះត្នោតចំពុះខ្មៅ Rufous Woodpecker ជា​ប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ព្រៃ ហេីយ​មានវត្ត​មានពេញមួយឆ្នាំ​។  

បក្សី​ត្រសេះត្នោត​ចំពុះខ្មៅ​ឈ្មោល​ មានពណ៌​ទឹកក្រូច​ចាស់​ ខ្នងអង្គន់​ខ្មៅ​ និង​ថ្ពាល់​ក្រហម​មួយ​ដុំ​​។ ចំណែក​ឯ​បក្សី​ញី​វិញ​ គ្មាន​ដៅ​ពណ៌​ក្រហម​នៅ​លើ​ថ្ពាល់​។ បក្សីប្រភេទនេះ​រស់នៅតាម​ព្រៃរបោះ​ និង​ព្រៃ​ស្រោង​។  

គួរជម្រាបដែរថា​ ការបន្តពូជបក្សី​ត្រសេះត្នោត​ចំពុះខ្មៅ​ គឺចាប់ពីខែ​មករា​ រហូតដល់ខែ​មិថុនា​ ហេីយពង​ក្នុង​រន្ធ​ឈេី​មានចំនួន​ពី​ ២​ទៅ​ ៣​ពង៕

ដោយ​៖សហការី​


ចែករំលែក៖