ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើខ្ញុំមិន ធ្វើសកម្មភាព កាលពី៤៥ឆ្នាំមុន ប្រាកដណាស់ខ្ញុំពិតជា ស្លាប់ មានប្រសាសន៍ទាំងស្រក់ទឹកភ្នែក !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ថ្លែងអំណរគុណ ដល់នាយក រដ្ឋមន្រ្តីវៀតណាម ដែលអនុញ្ញាតឲ្យសម្ដេចបានទៅអុជ ធូប និងថ្លែងអំណរគុណពលរដ្ឋវៀតណាម ដែលបានជួយ សម្តេចកាលពី៤៥ឆ្នាំមុន។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានជម្រើស ចំនួន៤ កាលពី៤៥ឆ្នាំមុន ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះប្រជាពលរដ្ឋពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមានជម្រើស ចំនួន៤ កាលពី៤៥ឆ្នាំមុន ប៉ុន្តែទីបំផុត សម្ដេចជ្រើសរើស ជម្រើសទី២។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលទទួលបាន ជំនួយពីវៀតណាម កងទ័ពវៀតណាមច្រើនជាងកម្ពុជា ហើយកងទ័ពវៀតណាមជាអ្នកច្បាំង ជាមួយប៉ុលពត។ សម្តេចថ្លែងបែបនេះ ខណៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16  ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ 

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ទាំងស្រក់ទឹកភ្នែក ពីជីវិតកំសត់ អាយុ១៣ ឆ្នាំបែកពីឪពុកម្តាយ បងប្អូន ដើម្បីចង់រៀនសូត្រ ហើយអាយុ២៥ឆ្នាំ បែកពីភរិយា ដែលមានផ្ទៃពោះ៥ ខែ ដើម្បីដឹកនាំកម្លាំងតស៊ូរំដោះប្រទេសជាតិ ប្រជាពលរដ្ឋ ហើយសម្តេចមិនចង់រៀបរាប់ច្រើនទេ ខណៈសម័យនោះកម្សត់ពេក។ គឺសម្តេចតេជោ ហ៊ុន សែន ស្រក់ទឹកភ្នែកនៅពេល រំលឹកអំពីការតស៊ូចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយ។ 

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា រឿងដែលពិបាក បំផុត គឺការសរសេរសំបុត្រជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពី៤៥ឆ្នាំ ដោយសារតែមិនអាចបង្ហាញទីតាំងរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មាន២០មិថុនា ១៩៧៧ ក៏គ្មាន១២ឧសភា និង២ធ្នូ ឆ្នាំ១៩៧៨ ដែរ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖