ទីក្រុងបាងកក ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក កើត ឆែ អភិបាល នៃគណៈអភិបាលរង រាជធានីភ្នំពេញ បានអញ្ជើញ ដឹកនាំគណៈប្រតិភូ នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ចូលរួមប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យគោលនយោបាយ និងផែនការដឹកជញ្ជូន និងចរាចរណ៍ នៃក្រសួងដឹកជញ្ជូន ប្រទេសថៃ (The Office of Transport and Traffic Policy and Planning, Ministry of Transport Thailand ហៅកាត់ថា OTP) ក្រោមគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈនៅក្នុងរាជធានីភ្នំពេញ រៀបចំដោយក្រុមជំនាញការជប៉ុន JICA។ ក្នុងជំនួបនេះ អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងស្វែងយល់បន្ថែមពីការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃ និងវិធានការល្អៗក្នុងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។
សូមបញ្ជាក់ថា, លោក កើត ឆែ អភិបាល នៃគណៈអភិបាលរង រាជធានីភ្នំពេញ បានចេញដំណើរតាំងពីនៅរសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។ ដោយលោកបញ្ជាក់ថា, ខ្ញុំដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមទស្សនកិច្ចសិក្សាជាមួយក្រុមជំនាញការជប៉ុន JICA នៅប្រទេសថៃ ក្រោមគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈនៅក្នុងរាជធានីភ្នំពេញ ៕
ដោយ ៖ សិលា