យុវជនពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារនាយប់ថ្ងៃទី១៩ខែមិថុនា(ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន )។
សារព័ត៌មាន ស៉ីនហួ នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ក្មេងស្រីជំទង់ម្នាក់ អាយុ១៦ឆ្នាំបានបាត់បង់ជីវិត ខណៈដែលមនុស្សពេញវ័យ៣នាក់ផ្សេងទៀតបានទទួលរងរបួស ក្នុងករណីបាញ់ប្រហារដ៏ឃោរឃៅមួយ។
ស្នងការប៉ូលិសទីក្រុងវ៉ាស៉ីនតោនលោក រ៉ូ Robert Contee បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្មេងជំទង់អាយុ១៥ឆ្នាំម្នាក់បានស្លាប់ រីឯមនុស្សពេញវ័យ៣នាក់ទៀត ក្នុងនោះ២នាក់ជាជនស៉ីវិលនិងម្នាក់ជាមន្រ្តីប៉ូលិសបានរងរបួស ប៉ុន្តែហាក់មិនធ្ងន់ធ្ងរដល់អាយុជីវិតពួកគេឡើយ។
ហេតុការណ៍ខាងលើ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីមានករណីផ្ទុះអាវុធក្នុងផ្សារទំនើបធំមួយកន្លែងនៅរដ្ឋវើជីនៀ (Virginia) ក្បែរទីក្រុងវ៉ាស៉ីនតោន។ យ៉ាងណាមិញ ក្នុងហេតុការណ៍នោះហាក់មិនមាននរណាម្នាក់រងការបាញ់ប្រហារទេ ប៉ុន្តែមនុស្ស៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររងរបួសពេលពួកគេព្យាយាមរត់គេចចេញពីក្នុងផ្សារមកខាងក្រៅ។
យោងតាមកំណត់ហេតុនៃអំពើហិង្សាដោយកាំភ្លើង ក្នុងឆ្នាំនេះមានមនុស្សច្រើនជាង២០,០០០នាក់ បានបាត់បង់ជីវិត ព្រោះតែអំពើហិង្សាដោយកាំភ្លើងនៅទូទាំងសហរដ្ឋអាមេរិក៕
ដោយ៖ ធីរីណា(របថត៖ CNN)