នៅថ្ងៃទី១៩ ខែមិថុនា លោកស្រី Sara Duterte-Carpio ជាកូនស្រីរបស់ប្រធានាធិបតី Rodrigo Duterte បានស្បថចូលកាន់តំណែងអនុប្រធានាធិបតី ទី១៥របស់ហ្វុីលីពីន។
មានប្រសាសន៍នៅក្នុងពិធីស្បថចូលកាន់តំណែងក្នុងទីក្រុង Davao ភាគខាងត្បូងហ្វុីលីពីន លោកស្រី Sara Duterte-Carpio បានបញ្ជាក់ថា «សំឡេងរបស់ម្ចាស់ឆ្នោត៣២,២លាននាក់ បានបោះឆ្នោតគាំទ្រខ្ញុំ គឺជាសារៈសំខាន់ត្រូវបម្រើប្រទេសជាតិ ។ សារនេះត្រូវបានលើកឡើងជាថ្មីនៅក្នុងពាក្យសម្បថរបស់ខ្ញុំ នោះគឺបម្រើប្រទេសជាតិដោយស្មោះ។
តាមការលើកឡើងរបស់លោកស្រី Sara Duterte-Carpio ហ្វុីលីពីនចាំបាច់ត្រូវតែឆ្លងផុតឧបសគ្គទាំងឡាយ ក្នុងនោះមាន ភាពក្រីក្រ ការផ្តល់ព័ត៌មានមិនពិត គ្រឿងញៀន កុមារប្រឈមនឹងអនាគតអសន្តិសុខ… ដូច្នេះពលរដ្ឋហ្វុីលីពីនចាំបាច់ត្រូវតែសាមគ្គីគ្នាជាងនេះ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកអនាគតល្អប្រសើរ មានសន្តិសុខនិងការរីកចម្រើន។
ប្រធានាធិបតីហ្វុីលីពីនក៏បានចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងអនុប្រធានាធិបតីថ្មីរបស់កូនស្រីផងដែរ ដោយមានការចូលរួមពីគណៈរដ្ឋមន្ត្រីហ្វុីលីពីន ។ ជាមួយគ្នានេះលោកស្រីក៏បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអបរំ ក្នុងរដ្ឋាភិបាលថ្មីផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ Benar News