ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ បញ្ជាក់ពីសារសំឡេង​របស់​ នាយ​នគរបាល​ចរាចរណ៍​ នាយកដ្ឋាន​ និង​ ឯកសារ​ ដែល​បងប្អូន​ចែក​ចាយ​នៅលេី​បណ្ដាញ​សង្គម facebook ជា​គោលការណ៍​ថ្មី លើការបន្ធូរបន្ថយ ពិន័យល្មើសចរាចរណ៍ !

ចែករំលែក៖

ភ្នំពេញ ៖ សារសំឡេង ចំពោះការរឹតបន្តឹង អនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក បង្ហោះលិខិតនោះលើបណ្តាញទំនាក់ទំនងសង្គម facebook មានអ្នកឆ្ងល់ជាច្រើន តើការពិតឬមួយ យ៉ាងណា ! បើជាការពិត មន្ត្រីនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់នេះ ដើម្បីផ្តល់សេចក្តីគោរព ស្រឡាញ់ ពីប្រជាពលរដ្ឋ ឬអត់ ? ចម្លើយតប ត្រូវបាន លោកឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​ សណ្ដាប់​ធ្នាប់​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បាន​បញ្ជាក់ប្រាប់ ឱ្យដឹងនៅ​រសៀល​ថ្ងៃ​ទី​ ២០​ ខែ​ មិថុនា​ ឆ្នាំ​ ២០២២​ នេះថា​,  ចំពោះ​សារសំឡេងរបស់​ នាយ​នគរបាល​ចរាចរណ៍​ នាយកដ្ឋាន​ និង​ ឯកសារ​ ដែល​បងប្អូន​ចែក​ចាយ​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​គោលការណ៍​ថ្មី​ ដែលលោកនាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ចរាចរណ៍​ ទេីបណែនាំ​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ ទូទាំង​២៥​ រាជធានី​-ខេត្ត​យកទៅ​អនុវត្តន៍​ ក្នុង​ស្មារតី​ប្រជុំកាលពីថ្ងៃទី​ ១៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០២២​ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន ហើយចូលរួម អនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់គ្នា ដើម្បីសុវត្ថិភាព ស្របពេលប្រទេសជាតិយើង គ្រប់គ្រងដោយច្បាប់ ។

សមត្ថកិច្ចគាត់ បម្រើប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ ជៀសវាងបុគ្គលម្នាក់ធ្វើខុស សំដៅលើស្ថាប័នកងកម្លាំងប្រដាប់ទាំងមូល ! យើងរួបរួមសាមគ្គី ស្រឡាញ់ប្រទេសជាតិយើង ខ្មែរស្រលាញ់ខ្មែរ ។

សូមបញ្ជាក់ថា, ចំពោះការរឹតបន្តឹង អនុវត្តច្បាប់ ស្តីពីចរាចរណ៏ផ្លូវគោក

១- ចំពោះបទល្មើសរថយន្តមាន ៩បំណុច + (អប់រំ ៥ចំណុច និង ផាកពិន័យ ៤ចំណុច)

+ អប់រំ ៥ចំណុច រួមមាន ៖

–បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា

–បើកបរវ៉ាជែង

–បើកបរមិនពាក់ខ្សែក្រវ៉ាត់

–ដឹកលើសចំណុះ

–ការប្រើប្រាស់ទូរស័ព្ទ

+ ផាកពិន័យ ៤ចំណុច រួមមាន ៖

–បើកបរលើសល្បឿន

–បើកបរស្រវឹង

–គ្មានបណ្ណបើកបរ

–គ្មានបណ្ណសម្គាល់ គ្មានផ្លាកលេខ

២- ចំពោះបទល្មើសម៉ូតូមាន ៧ចំណុច + (អប់រំ ៤ចំណុច និង ផាកពិន័យ ៣ចំណុច)

+ អប់រំ ៤ចំណុច រួមមាន ៖

–បើកបរមិនគោរពភ្លើងសញ្ញា

–ល្មើសការបត់ និងវ៉ាជែង

–ការប្រើប្រាស់ទូរស័ព្ទ

–ដឹកលើសចំណុះ

+ ផាកពិន័យ ៣ចំណុច រួមមាន ៖

–មិនពាក់មួកការពារសុវត្ថិភាព

–បើកបរស្រវឹង

–អត់ផ្លាកលេខ ៕

ដោយ ៖ សិលា


ចែករំលែក៖