ភ្នំពេញ ៖ មា្ចស់បឹងក្រពើបានស្រែកប្រាប់ទៅភ្ញៀវថា៖ “បើអ្នកណាហ៊ានលោតចូលទឹក ហើយហែលទៅគោកដោយសុវត្ថិភាព គាត់នឹងជូនរង្វាន់១លានដុល្លារ”។
ឮហើយ គ្មាននរណាមា្នក់ហ៊ានកំរើកទេ។ ភា្លមៗនោះ ក៏មានបុរសមា្នក់លោតចូលទឹក គាត់ត្រូវបានក្រពើជាច្រើនដេញតាមត្របាក់ ប៉ុនែ្តដោយសំណាង គាត់បានរួចផុតទៅដល់គោក។
មា្ចស់បឹងក៏បានប្រកាសអ្នកឈ្នះ ដោយហៅគាត់ថាជាបុរសក្លាហាន។
បន្ទាប់ពីទទួលបានរង្វាន់រួចរាល់ហើយ បុរសក្លាហាននិងប្រពន្ធបានទៅសណ្ឋាគារសម្រាក។
ពេលទៅដល់បន្ទប់ បុរសក្លាហានបានប្រាប់ប្រពន្ធថា៖ “បងអត់បានលោតទេ តែមានអ្នករុញបង”។
ប្រពន្ធគាត់សើច ហើយនិយាយយ៉ាងទ្បូយថា៖ “ខ្ញុំជាអ្នករុញ”។ ឥលូវបងដឹងហើយថា “នៅក្រោយភាពជោគជ័យរបស់មនុស្សប្រុស គឺជាមនុស្សស្រីដែលជាអ្នកចាំរុញ” ៕
ប្រភព ៖ facebook