ប្រធានក្លិប Paris St Germain លោក Nasser al-Khelaifi កាលពីថ្ងៃអង្គារថ្ងៃទី២១ ខែមិថុនាបាននិយាយថា លោកកំពុងពិភាក្សាជាមួយ Nice ដើម្បីជួលគ្រូបង្វឹកលោក Christophe Galtier ដើម្បីជំនួសលោក Mauricio Pochettino នៅក្លិបជើងឯកបារាំងមួយនេះ។
សារព័ត៌មានរ៉យទ័របានដកស្រង់កាសែតកីឡា L’Equipe កាលពីថ្ងៃចន្ទបានរាយការណ៍ថា លោក Galtier ត្រូវបានជ្រើសរើសដើម្បីចូលកាន់តំណែងនៅ PSG ប៉ុន្តែថាការប្រកាសនៃការតែងតាំងរបស់គាត់នឹងត្រូវរង់ចាំរហូតដល់ការចាកចេញរបស់បុរសអាហ្សង់ទីន Pochettino ត្រូវបានបញ្ចប់។
លោក Qatar Al-Khelaifi បាននិយាយក្នុងបទសម្ភាសន៍លម្អិតមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា “យើងមានបញ្ជីជ្រើសរើសគ្រូបង្វឹកមួយរូប យើងកំពុងពិភាក្សាជាមួយ Nice នេះមិនមែនជាអាថ៌កំបាំងទេ” ។
អ្នកចាត់ការបច្ចុប្បន្នរបស់ក្លិបលោក Pochettino ដែលត្រូវបានតែងតាំងកាលពី១៨ ខែមុនបានរងសម្ពាធដោយមិនបានជួយ PSG បំបែកកំណត់ត្រាថ្មីក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន បន្ទាប់ពីពួកគេបានធ្លាក់ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
លោក Galtier បានចូលរួមជាមួយក្រុម Nice នៅមុនរដូវកាលមុនដោយបានដឹកនាំអតីតក្លិប Lille ឱ្យឈ្នះពានរង្វាន់ Ligue 1 ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១១ក្នុងយុទ្ធនាការមុន។
លោក Al-Khelaifi ក៏ហាក់ដូចជាបញ្ចប់ការរំពឹងទុកជាបន្តបន្ទាប់ជុំវិញលោក Zinedine Zidane ដោយច្រានចោលរបាយការណ៍ដែលថាក្លិបបានពិភាក្សាជាមួយអ្នកឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៩៨អំពីការក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេ។
គាត់បាននិយាយថា “ក្លិបជាច្រើនចាប់អារម្មណ៍ក្នុងការជួលគាត់ រួមទាំងក្រុមជម្រើសជាតិផងដែរ ប៉ុន្តែអត់ទេ យើងមិនដែលបានពិភាក្សាជាមួយគាត់ទេ” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)