ព័ត៌មានទាន់ហេតុការណ៍៖

FIFA អនុម័ត​ក្រុម​កីឡាករ​ចំនួន២៦នាក់​សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​កាតា

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បាន​អនុម័ត​ក្រុម​កីឡាករ​ចំនួន២៦នាក់​សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ​នេះ​នៅ​ប្រទេស​កាតា។នេះបើយោងយាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។

ការផ្លាស់ប្តូរនេះគឺស្របតាមការប្រកួតថ្នាក់ជាតិនាពេលថ្មីៗនេះ និងជាការពង្រីកក្រុមកីឡាករដែលពីមុនមាន២៣នាក់ ដែលធ្លាប់ត្រូវបានប្រើប្រាស់មុនការរាតត្បាតនៃមេរោគកូវីដ១៩

FIFA ក៏បានប្រកាសផងដែរថា កីឡាករបម្រុងរហូតដល់១៥នាក់អាចត្រូវបានដាក់ឈ្មោះសម្រាប់ការប្រកួតមួយ មានន័យថា គ្មានកីឡាករណាខកខាននោះទេ ដែលជាអ្វីដែលគ្រូបង្វឹកអង់គ្លេសលោក Gareth Southgate បានអំពាវនាវ។

លោកបាននិយាយកាលពីខែមេសាថា “ខ្ញុំគិតថាអ្នកគ្រប់គ្នាត្រូវតែមានសម្រាប់ការប្រកួទាំងអស់” ។ លោក Southgate បានបន្ថែមថា “ប្រសិនបើក្រុមនឹងកាន់តែធំ នោះវាត្រូវតែជាស្ថានភាពដែលមនុស្សគ្រប់គ្នាអាចផ្លាស់ប្តូរនៅថ្ងៃប្រកួត”។

ថ្ងៃផុតកំណត់សម្រាប់ប្រទេសទាំង៣២ដែលប្រកួតប្រជែងដើម្បីដាក់ក្រុមចុងក្រោយរបស់ពួកគេគឺថ្ងៃទី២០ ខែតុលាខាងមុខគឺ៣០ថ្ងៃមុនពេលការប្រកួតដំបូងរវាងក្រុមសេណេហ្គាល់និងហូឡង់នៅកីឡដ្ឋាន Al Thumama ក្នុងប្រទេសកាតា។

Fifa បានបញ្ជាក់ថា មិនលើសពី២៦នាក់ទេ រហូតដល់១៥កីឡាករបម្រុង និង១១នាក់ជាមន្ត្រីក្រុម ដែលក្នុងនោះម្នាក់ត្រូវតែជាវេជ្ជបណ្ឌិតក្រុមនឹងត្រូវបានអនុញ្ញាតឱ្យអង្គុយនៅលើកៅអីក្នុងពេលប្រកួត

អង់គ្លេសចាប់ផ្តើមយុទ្ធនាការរបស់ពួកគេទល់នឹងក្រុមអុីរ៉ង់នៅថ្ងៃបើកឆាក ថ្ងៃទី២១ ខែវិច្ឆិកា ខណៈពេលដែលវែដែលត្រូវបានចាប់នៅក្នុងពូលជាមួយគ្នាត្រូវប៉ះសហរដ្ឋអាមេរិក

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖