ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅល្ងាចថ្ងៃសុក្រទី២៤ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ដោយសុខភាពបងប្រុសទីមួយបានប្រសើរព្រមទាំងពេលវេលាក៏សមស្របខ្ញុំបានណែនាំប្អូនៗនិងក្មួយៗយកដំណឹងអំពីមរណភាពបងប្រុសទីពីរជំរាបគាត់។
សម្តេចតេជោ ថ្លែងបន្តថា ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថាប្អូនស្លាប់គឺភាពស្រឡាំងកាំង ការញ័ដៃភ្នែកឡើងក្រហមនិងពោលពាក្យដដែលៗថាហេតុអីមិនប្រាប់គាត់។
ក្រោយការពន្យល់របស់ប្អូនៗនិងក្មួយៗគាត់យល់តែអ្វីដែលបារម្មណ៍គឺក្រោយពេលប្អូនៗនិងក្មួយៗចេញផុតមកគាត់អង្គុយយំនិងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថាប្អូនគាតមិនមានជម្ងឺអ្វីសោះនិងបន្តនិយាយថាហេតុអីមិនប្រាប់គាត់។
សម្តេចតេជោ ថ្លែងបន្ថែមទៀតថា ខ្ញុំកំពុងឱយក្មួយៗតាមដាននិងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់៕
ដោយ៖ស តារា