ខេត្តព្រះសីហនុ៖ ដេីម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃតែងតែចាត់ឱ្យកម្លាំងសមត្ថកិច្ចចម្រុះ ចុះដាក់គោលដៅសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន។
ជាក់ស្ដែងនៅយប់ថ្ងៃសុក្រទី២៤ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជិន ឈូន នាយការិយាល័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានោះ កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕
ដោយ៖ស តារា