ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តចុះចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើស​ នៅតាមទីតាំងសំខាន់ៗ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដេីម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​នៅក្នុង​មូលដ្ឋាន​ខេត្តព្រះសីហនុ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ ជារៀង​រាល់​ថ្ងៃ​តែងតែ​ចាត់ឱ្យ​កម្លាំងសមត្ថកិច្ច​ចម្រុះ​ ចុះដាក់គោលដៅសំខាន់ៗ​ក្នុង​មូលដ្ឋាន​របស់ខ្លួន។ 

ជាក់ស្ដែង​នៅយប់ថ្ងៃសុក្រទី២៤ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជិន ឈូន នាយការិយាល័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ 

ជាមួយគ្នានោះ​ កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖