ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំងនឹងបើកទ្វារសាលារៀនឡើងវិញនៅដើមសប្តាហ៍ក្រោយ

ចែករំលែក៖

គណៈកម្មការកិច្ចការអបរំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា សិស្សសាលាបឋមសិក្សានិងមធ្យមសិក្សានឹងវិលត្រឡប់ចូលរៀនវិញចាប់ពីថ្ងៃទី ២៧ខែមិថុនា ក្រោយពេលករណីឆ្លងកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់។

តាមសេចក្តីប្រកាស សាលាមត្តេយ្យ ក៏នឹងត្រូវបើកទ្វារឱ្យសិស្សចូលរៀនវិញចាប់ពីថ្ងៃទី៤ខែ កក្កដា ។ នៅទីក្រុងប៉េកាំង បានចេញបញ្ជាឱ្យបិទទ្វារសាលារៀនទាំងអស់ចាប់ពីដើមខែឧសភា ដោយបង្វែរទៅសិក្សាតាមអនឡាញវិញ ។ ចំណែកសិស្សថ្នាក់ទី ៩និងទី១២ បានអនុញ្ញាតឱ្យទៅសាលារៀន តាំងពីថ្ងៃទី ២ខែមិថុនា ។
ចំណែកនាយកដ្ឋានកីឡា ទីក្រុងប៉េកាំងបានប្រកាសថា សកម្មភាពកីឡាសម្រាប់យុវជននឹងត្រូវអនុញ្ញាតឱ្យលេងកីឡានៅខាងក្រៅសាលារៀន ចាប់ពីថ្ងៃទី ២៧ខែមិថុនា ប៉ុន្តែអនុញ្ញាតឱ្យអ្នកចូលរួមតែ ៧៥%ប៉ុណ្ណោះ ហើយអ្នកចូលរួមនឹងត្រូវធ្វើតេស្តអវិជ្ជមានរយៈពេល ៧២ម៉ោង។
ក្នុងពេលជាមួយគ្នានេះនៅទីក្រុងសៀងហៃកំពុងតេស្ត PCR ទៅលើពលរដ្ឋ ២៥លាននាក់ ហើយការធ្វើតេស្តជារៀងរាល់ចុងសប្តាហ៍រហូតដល់បំណាច់ខែកក្កដា ៕ ដោយ៖ ធីរីណា

រូបថត៖ BBC


ចែករំលែក៖