ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ចំនួន​១៨​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៥​នាក់​

ចែករំលែក៖

  ​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃសៅរ៍​ទី២៥​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា៖​ ជនសង្ស័យ​ចំនួន​៣៥​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៥​ ខែមិថុនា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ 

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៥​នាក់​ រួម​មាន​៖​ ជួញដូរ​ ១០​ករណី​ ឃាត់​ ១៩​នាក់​(​ស្រី​ ១​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៣​នាក់​ ,ប្រើប្រាស់​ ៦​ករណី​ ឃាត់​ ១៣​នាក់​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៥​ ខែមិថុនា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​ ៩៦.០៦​ក្រាម​ និង​១​កញ្ចប់​តូច​ ។​ 

​លទ្ធផល​ខាងលើ​ ១០​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៨​អង្គភាព​ 

១​ /​ មន្ទីរ​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​Ice​ ០,១៧​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ០​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៦៥,៤៣​ក្រាម​។​ 

៣​ /​ បាត់ដំបង​ ៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៨,៤៨​ក្រាម​។​ 

៤​ /​ កំពង់ស្ពឺ​ ៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣,៣០​ក្រាម​។​ 

៥​ /​ កណ្តាល​ ៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១,៩១​ក្រាម​។​ 

៦​ /​ រាជធានី​ភ្នំពេញ​ ៖​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៣​នាក់​។​ 

៧​ /​ ពោធិ៍សាត់​ ៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ៣​អង្គភាព​ 

១​ /​ រាជធានី​ភ្នំពេញ​ ៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៩​នាក់​ ចាប់​យក​Ice​ ១,០៣​ក្រាម​។​ 

២​ /​ កោះកុង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១៥,១៨​ក្រាម​។​ 

៣​ /​ ព្រះ​សីហ​នុ​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៥៦​ក្រាម​ ៕

ដោយ​៖អារុណ​រះ(រូបភាព៖ ឯកសារ)


ចែករំលែក៖