ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ជើងឯកអូឡាំពិក Jacobs ឈ្នះជើងឯករត់ចម្ងាយ១០០ម៉ែត្រនៅអុីតាលី

ចែករំលែក៖

ម្ចាស់ជើងឯកអូឡាំពិកដែលកំពុងកាន់កំណត់ត្រា Marcell Jacobs បានបន្តការត្រៀមខ្លួនសម្រាប់ការប្រកួតជើងឯកពិភពលោកនៅខែក្រោយដោយការឈ្នះជើងឯករត់ចម្ងាយ១០០ម៉ែត្របុរសអុីតាលីនៅថ្ងៃអាទិត្យ ទី២៦ មិថុនា

កីឡាករវ័យ២៥ឆ្នាំរូបនេះមិនបានល្អបំផុតរបស់គាត់ទេ ប៉ុន្តែបានយកឈ្នះក្នុងរយៈពេល១០នាទីនិង១២វិនាទី ដែលលឿនជាងកីឡាករចំណាត់ថ្នាក់លេខ Chituru Ali បន្ទាប់ពីបានប្រើពេល១០នាទីនិង១៧វិនាទីយ៉ាងប្រកៀក

Jacobs ដែលបានឈ្នះជើងឯកពិភពលោកក្នុងការរត់ចម្ងាយ៦០ម៉ែត្រកាលពីដើមឆ្នាំនេះ បានរត់ការប្រណាំងក្នុងចម្ងាយ១០០ម៉ែត្រពីរលើកដំបូងរបស់គាត់នៃរដូវកាលមុននៅ Savona

គាត់បាននិយាយកាលពីថ្ងៃអាទិត្យថា “វាមានប្រយោជន៍ក្នុងការបន្តការប្រកួតឡើងវិញ ខ្ញុំមិនទាន់អាចគ្រប់គ្រងការរត់ចម្ងាយ១០០ម៉ែត្របានទេ ជាពិសេសការប្រណាំងពីរក្នុងមួយម៉ោង។ ក្នុងការហ្វឹកហាត់ ខ្ញុំត្រូវធ្វើគ្រប់យ៉ាងក្នុងល្បឿនមធ្យម។ ដូច្នេះវាពិបាកជាងក្នុងការគ្រប់គ្រងកម្រិតខ្លាំង នៅដំណាក់កាលបិទ ខ្ញុំមានបញ្ហាបន្តិចហើយបានសម្រេចចិត្តទប់ខ្លួនបន្តិច ដើម្បីជៀសវាងបញ្ហាសុខភាពណាមួយ”។

Jacobs គ្រោងនឹងដំណើរការនៅទីក្រុង Stockholm នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ មុនពេលហោះហើរទៅកាន់ការប្រកួតជើងឯកពិភពលោកដែលចាប់ផ្តើមដំណើរការនៅទីក្រុង Eugene របស់អាមេរិកនៅថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២២ខាងមុខ

នៅទីនោះ គាត់នឹងត្រូវប្រជែងម្តងទៀតជាមួយនឹងម្ចាស់ជើងឯកពិភពលោក Christian Coleman ដែលគាត់បានយកឈ្នះជើងឯកក្នុងផ្ទះនៅទីក្រុង Belgrade កាលពីខែមីនាកន្លងទៅ ៕

ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)


ចែករំលែក៖