ព័ត៌មានទាន់ហេតុការណ៍៖

លោក ថេង សុថុល បានដឹកនាំកិច្ចប្រជុំស្ដីពីដំណើរការរៀបចំកិច្ចប្រជុំលើកដំបូងដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥

ចែករំលែក៖

   ភ្នំពេញ៖ លោកថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំស្ដីពីដំណើរការរៀបចំកិច្ចប្រជុំលើកដំបូងដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យ-អង្គភាពទាំង១២, លោកចៅសង្កាត់, ចៅសង្កាត់រង, ស្មៀនទាំង៥ សង្កាត់និងមន្ត្រីពាក់ព័ន្ធ៕

ដោយ៖ ជីណា


ចែករំលែក៖