ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនសង្កាត់ដេីមមៀនទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងក្រុងតាខ្មៅ ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ ជ័យយោ! គណបក្សប្រជាជនសង្កាត់ដេីមមៀនទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងក្រុងតាខ្មៅ ជ័យយោ! ។

សូមបញ្ជាក់ថា,  ជាការដឹងគុណម្ចាស់ឆ្នោត​ លោក ឈឿន សុចិត្តប្រធានគណ:កម្មការខ-២៧ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន បានធ្វេីពិធីជប់លៀងអាហារសាមគ្គីជូនប្រជាពលរដ្ឋទូទាំងសង្កាត់ដេីមមៀននារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ដោយមិនរេីសអេីងនិន្នាការគណបក្សនយោបាយណាឡេីយ។ 

លោក ឈឿន សុចិត្ត បានដឹកនាំសមាជិកសមាជិកាចុះជួយមូលដ្ឋានសង្កាត់ដេីមមៀនសរុបចំនួន៦(ប្រាំមួយ)ភូមិ​ ជាលទ្ធផលប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនបានចំនួន​ ៦៧១៨សម្លេង​ ស្មេី​ ៨​អាសនះ​ ឈ្នះដាច់គណបក្សភ្លេីងទៀនដែលគណបក្សភ្លេីងទៀនទទួលបានតែ​ ១អាសនះ​ប៉ុណ្ណោះ។ ដោយការខិតខំប្រឹងប្រែងដឹកនាំពីលោក​ ឈឿន សុចិត្ត​ ចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ដេីមមៀន​ ទេីបប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី​ ហេីយក៏បានទទួលចំណាត់ថ្នាក់លេខ ១​ ទូទាំងក្រុងតាខ្មៅផងដែរ។ ជាការដឹងគុណពីម្ចាស់ឆ្នោត​ លោក​ ឈឿន សុចិត្ត​ បានធ្វេីពិធីជប់លៀងនេះឡេីងដោយបានអញ្ជេីញបងប្អូនប្រជាពលរដ្ឋទូទាំងសង្កាត់ដេីមមៀន​ ទាំង៦ភូមិមិនរេីសអេីងនិន្នាការគណបក្សនយោបាយឡេីយដេីម្បីពិសារអាហារសាមគ្គីនិងបែងចែកទទួលបងប្អូនប្រជាពលរដ្ឋចូលរួមតាមបណ្តាភូមិនីមួយៗ ៕

ដោយ ៖ សិលា


ចែករំលែក៖