ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះនៅអាហ្សង់ទីន ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

សារព័ត៌មានជាតិអាហ្សង់ទីន Telam បានផ្សាយថា មានអាកាសយានិក២នាក់ គិលានុបដ្ឋាយិកាម្នាក់ វេជ្ជបណ្ឌិតម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅព្រឹកថ្ងៃទី២ខែកក្កដានេះ ស្ថិតនៅក្នុងទីក្រុង Rio Grande ភាគខាងត្បូងអាហ្សង់ទីន ។
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា យន្តហោះប្រភេទ Learjet 35A បានដាំក្បាលចុះដីក្រោយពេលចាប់ផ្តើមហោះហើរ បង្កឱ្យមានការផ្ទុះឆេះយ៉ាងខ្លាំង ។ យន្តហោះខាងលើបានបំពេញភារកិច្ចសុខាភិបាល បញ្ជូនអ្នកជំងឺម្នាក់ទៅកាន់ទីក្រុង Rio Grande និងត្រៀមវិលត្រឡប់មកទីក្រុង Buenos Aires វិញ។
តាមសារព័ត៌មាន Buenos Aires យន្តហោះខាងលើបានចាកចេញពីទីតាំងទាហានអាកាស មានចម្ងាយពីទីប្រជុំជនប្រមាណតែមួយគីឡូម៉ែត្រប៉ុណ្ណោះ ។ នៅពេលនេះក្រុមជំនាញកំពុងបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឱ្យធ្លាក់យន្តហោះខាងលើ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ batimes.com.ar


ចែករំលែក៖