មានករណីផ្ទុះយ៉ាងខ្លាំងនៅក្នុងទីក្រុង Belgorod របស់រុស្ស៊ី ដែលមានចម្ងាយពីព្រំដែនប្រទេសអ៊ុយក្រែនតែ៤០គីឡូម៉ែត្រប៉ុណ្ណោះ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា អភិបាលខេត្ត Belgorod លោក Vyacheslav Gladkov នៅថ្ងៃទី ៣ខែកក្កដាបានឱ្យដឹងថា សរុបមានសំណង់ការដ្ឋានចំនួន៤៩ រងការខូចខាត ក្នុងនោះមានការដ្ឋានចំនួន៥រងការបំផ្លាញទាំងស្រុង។ ការផ្ទុះនោះសម្លាប់មនុស្ស៣នាក់ និងរបួសមួយចំនួន។
តំណាងរាស្ត្ររុស្ស៊ី លោក Andrei Klishas បានចោទប្រកាន់អ៊ុយក្រែនជាអ្នកវាយប្រហារចូលក្នុងទីក្រុង Belgorod ប្រទេសរុស្ស៊ី។ ទន្ទឺមនឹងនោះលោក Klishas ក៏បានអំពាវនាវដល់កម្លាំងទាហានរុស្ស៊ីសងសឹកវិញចំពោះការវាយប្រហារខាងលើ។
កន្លងមកទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងកៀវនៅពីក្រោយការវាយប្រហារទៅលើទីតាំងក្នុងប្រទេសរុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែន ។ ប៉ុន្តែអ៊ុយក្រែនមិនទទួលស្គាល់នោះឡើយ ប៉ុន្តែទីក្រុងកៀវបញ្ជាក់ថា នេះជាលទ្ធផលនៃយុទ្ធនាការយោធារបស់រុស្ស៊ីក្នុងទឹកដីអ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត ៖ Euractiv