ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់នៅក្នុងបរិវេណសាលាបុណ្យភូមិក្បាលដំរី១សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២០និង២៥នាទី ថ្ងៃទី១៣ខែកក្កដា ២០២២។
ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុប្រហែល៣០ឆ្នាំ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឱ្យដឹងថា កាលពីរបីថ្ងៃមុនជនរងគ្រោះបានមកសុំសាលាបុណ្យដើម្បី ស្នាក់នៅហើយនៅថ្ងៃកើតហេតុស្រាប់តែប្រជាពលរដ្ឋបានឃើញជនរងគ្រោះដេកស្លាប់ដោយមានសភាពបែក ពពុះមាត់ហើយក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្ន សពតម្កល់នៅក្នុងវត្តពោធិ៍ចិនតុងរង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ