ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃពុធទី១៣ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៩០នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៣០ករណីទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដានេះ ។ សូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែល បន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៩០នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ២៥នាក់(ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២១នាក់ និងប្រើប្រាស់ ៩ករណី ឃាត់ ៤៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែកក្កដា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មេីនិង ៧៨,៣៧ក្រាម និង៥កញ្ចប់តូច ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់ ចាប់យកIce ០,៤២ក្រា។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់។
៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,០០ក្រាម។
៤ / កំពង់ចាម៖ ជួញដូរ ៤ករណី ឃាត់ ១៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៦៤,៤៤ក្រាម។
៥ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៣២ក្រាម និង៣កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ រក្សាទុក ៤ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១១,០៤ក្រាម។
៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់ ចាប់យកIce ០,១៥ក្រាម។
៨ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ៕
ដោយ៖អារុណរះ(រូបភាព៖ ឯកសារ)