កីឡាករ៣រូបរួមមាន John Stones, Ilkay Gundogan និង Phil Foden នឹងខកខានការប្រកួតដំណើរទេសចរណ៍មុនរដូវកាលរបស់ក្រុមManchester City នៅសហរដ្ឋអាមេរិក ដោយសារពួកគេមិនបំពេញតាមលក្ខខណ្ឌតម្រូវ។
ក្នុងការខកខានការបង្ហាញខ្លួនរបស់កីឡាករទាំង៣រូបខាងលើ ក្លិបមេឃខៀវ Man City មិនបានផ្តល់ព័ត៌មានបន្ថែមនៅឡើយទេ។ ជំនួសវិញកីឡាករនឹងហ្វឹកហាត់ជាមួយក្រុមអភិវឌ្ឍន៍ដ៏ឆ្នើមរបស់ក្លិបនៅក្នុងប្រទេសក្រូអាតសម្រាប់រដូវកាលមុនរបស់ពួកគេ។
ក្រុម Man City ត្រូវប្រកួតជាមួយក្រុម Club America និង Bayern Munich នៅអាមេរិក មុនការប្រកួតពានរង្វាន់ Community Shield ដោយប៉ះ Liverpool នៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។
ជាមួយគ្នានេះកីឡាករ Aymeric Laporte មិនត្រូវបានគេដាក់ឈ្មោះក្នុងការប្រកួតមុនរដូវកាលដែលមានកីឡាករទាំង២៦នាក់នោះទេ ដោយសារគាត់មិនទាន់បានបំពេញលក្ខខណ្ឌពេញលេញរបស់ក្លិប ។ គាត់នឹងបន្តការស្តារនីតិសម្បទារបស់គាត់នៅទីក្រុង Manchester។
កីឡាករចំណូលថ្មីដូចជា Erling Haaland, Kalvin Phillips និង Julian Alvarez ត្រូវបានដាក់បញ្ចូល ហើយ Oleksandr Zinchenko ក៏ត្រូវបានដាក់ឈ្មោះក្នុងក្រុមផងដែរ បើទោះបីជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Arsenal ក៏ដោយ។
ចំណែក Nathan Ake ក៏នឹងធ្វើដំណើរផងដែរបន្ទាប់ពី Chelsea ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេ មិនបានបំពេញតាមតម្លៃរបស់ Man City ។
គួរបញ្ជាក់ថា ម្ចាស់ជើងឯក Premier League ក្រុម Manchester City គ្រោងនឹងជួបក្រុម Club America នៅ Houston រដ្ឋតិចសាស់នៅថ្ងៃទី២១ ខែកក្កដា និងជួបក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich នៅ Green Bay រដ្ឋ Wisconsin នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)